កូនកំព្រាក្រីក្រ៧អង្គ-នាក់ ស្នើសុំសម្តេច​ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធ៌ម ​ឲ្យទទួលបានដីកេរសពម្តាយ ខណៈរឿងក្តីកំពុងស្ថិតក្នុងដៃ តុលាការកំពូល

ខេត្តតាកែវ ៖ កូនកំព្រាមានជីវភាពក្រីក្រ ចំនួន ០៧អង្គ/នាក់ ដែលរួមមាន ឈ្មោះ តាត់ បូរី, ឈ្មោះ តាត់ មុន្នី, ឈ្មោះ តាត់ វុទ្ធី, ឈ្មោះ តាត់ រាជសី មានមុខរបរ ព្រះសង្ឃ , ឈ្មោះ តាត់ សុវណ្ណារី, ឈ្មោះ តាត់ ពន្លក និង ឈ្មោះ តាត់ ចំរើន បានរួមគ្នាដាក់ពាក្យបណ្តឹង ចុះថ្ងៃ០២ខែមិថុនាឆ្នាំ២០២៣ តាមហ្វេសប៊ុកផេករបស់សម្តេច ដើម្បីគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ឱ្យតុលាការកំពូលផ្តល់យុត្តិធម៌ ក្នុងសំណុំរឿងប្តឹងទាមទារដីកេរសពរបស់ម្តាយ ឈ្មោះ ព្រំ លឹម ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ពីពូមីងបង្កើត ឈ្មោះ ព្រំ សុផៃ និងប្រពន្ធឈ្មោះ ពេជ្រ ចាន់ធារី ដែលពួកគាត់បានធ្វើប្លង់រឹងលើដីកេរនេះដាក់ឈ្មោះពួកគាត់ ជំនួសឱ្យកូនកំព្រាទាំង៧នាក់ ដែលនៅមិនទាន់ពេញវ័យ។

សូមជម្រាបថា នៅឆ្នាំ២០០៣ម្តាយឈ្មោះ ព្រំ លឹម បានស្លាប់ ហើយបន្សល់ទុកដីនិងផ្ទះកេរ១ន្លែង។ នៅឆ្នាំ២០១៣អាជ្ញាធរចុះធ្វើប្លង់រឹងជាប្រព័ន្ធជូនប្រជាពលរដ្ឋ ទើបពូឈ្មោះ ព្រំ សុផៃ និងប្រពន្ធរស់នៅភ្នំពេញ បានសុំឈឈ្មោះ លើប្លង់ដីនោះ ដោយសារពួកខ្លួននៅមិនទាន់ពេញវ័យ ប៉ុន្តែនៅពេលពួកខ្លួនធំពេញវ័យ បានសុំពូមីងឱ្យផ្ទេរប្លង់ដីកេរមកពួកខ្លួនវិញ តែពូមីងមិនព្រម ទើបបានប្តឹងទៅ សាលាដំបូងខេត្តតាកែវ ហើយតុលាការបានសម្រេចចេញសាលក្រម បង្គាប់ឱ្យចុងចម្លើយឈ្មោះ ព្រំ សុផៃ និងឈ្មោះ ពេជ្រ ចាន់ធាវី ប្រគល់ដីដែលមានក្បាលដីលេខ៣២២ ទំហំចំនួន ៥,៤៧១(ប្រាំពាន់បួនរយចិតសិបមួយ)ម៉ែត្រការ៉េ សម្គាល់ដោយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២១០៩០១០៣.០៣២២ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ចេញដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ មកឱ្យសហដើមបណ្តឹង និងបង្គាប់ឱ្យមានការចុះបញ្ជីផ្ទេរសិទ្ធិ ពីភាគីសហចុងចម្លើយឈ្មោះ ព្រំ សុផៃ និងប្រពន្ធឈ្មោះ ពេជ្រ ចាន់ធារី ទៅឱ្យភាគីសហដើមបណ្តឹងវិញ ព្រមទាំង បង្គាប់ឱ្យសហចុងចម្លើយបង់សំណងជំងឺចិត្ត និងសេវាផ្នែកច្បាប់ជាប្រាក់ចំនួន១០,០០០,០០០(ដប់លាន)រៀល មកឱ្យសហដើមបណ្តឹងវិញ។

ដោយមិនសុខចិត្តសាលក្រមខាងលើ ឈ្មោះ ព្រំ សុផៃ និងប្រពន្ធឈ្មោះ ពេជ្រ ចាន់ធារី បានបណ្តឹងទៅសាលាឧទ្ធរណ៍ ប៉ុន្តែទីបំផុតសាលាឧទ្ទរណ៍ភ្នំពេញ បានចេញសាលដីការដ្ឋប្បវេណីលេខ១៦ ក្រ III “យ” ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដោយសម្រេចទទួលស្គាល់នូវសាលក្រមរដ្ឋប្បវេណីលេខ០៨ (ឆ) ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ របស់សាលដំបូងខេត្តតាកែវ ទុកជាបានការទាំងស្រុង។

ទើបឈ្មោះ ព្រំ សុផៃ និងប្រពន្ធឈ្មោះ ពេជ្រ ចាន់ធារី បន្តដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូលទៀត ហើយសំណុំរឿងរដ្ឋប្បវេណីនេះ ឯកឧត្តម ជីវ កេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល នឹងបើកសវនាកាជំនុំជម្រះ (ទាញហេតុផលដោយផ្ទាល់មាត់) នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣។

ដើម្បីជ្រាប អង្គហេតុនៃរឿងនេះ សូមអានខ្លឹមសារនៃបណ្តឹង ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង