អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូន​ជនសង្ស័យ​ចោរឆក់​១៥នាក់ ទៅតុលាការផ្តន្ទាទោស

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីត្រីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២៣ថា ចាប់ពីថ្ងៃទី៣០ ខែឧសភា ​ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការ សម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាក្រុមចោរឆក់ចំនួន ១៥នាក់ (ស្រី០២) មានអាយុខ្លះក្រោម ២០ឆ្នាំ និងខ្លះទៀតអាយុលើសពី ២០ឆ្នាំ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជាក់ថា ជនសង្ស័យទាំង ១៥នាក់ ខាងលើនេះ គឺជាក្រុមចោរឆក់យ៉ាងសកម្ម ក្នុងមូលដ្ឋានខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ។
ជនសង្ស័យទាំង ១៥នាក់ មានឈ្មោះ​៖
ទី១- ឈ្មោះ សុខ រ៉ាឌី ភេទប្រុស មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ស្រុកទឹកឈូ ខេត្តកំពត និងមានទីលំនៅមិនពិតប្រាកដ
ទី២- ឈ្មោះ ភីន បញ្ញា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​
ទី៣- ឈ្មោះ រ័ត្ន សុខទីនា ភេទប្រុស មុខរបរជាងកាត់សក់ មានទីលំនៅសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ទី៤- ឈ្មោះ ផា លីន ភេទប្រុស មានមុខរបរជាបុគ្គលិកធ្វើនំខេក មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​
ទី៥- ឈ្មោះ គង់ លីហួរ ភេទប្រុស មានមុខរបរជាសន្តិសុខ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ​
ទី៦- ឈ្មោះ ស៊ឹម ស៊ីតា ភេទប្រុស មានមុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
ទី៧- ឈ្មោះ រី អ៉ីហ៉្សា ភេទប្រុស អាយុ មុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​
ទី៨- ឈ្មោះ លាវ សុភ័ក្រ ភេទប្រុស មានមុខរបរជាជាងភ្លើង ស្នាក់នៅបន្ទប់ជួលខាងលើ​
ទី៩- ឈ្មោះ រ័ត្ន សុភា ហៅណាក់ ភេទប្រុស មានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលខាងលើ
១០- ឈ្មោះ ហេង ចាន់មករា ភេទប្រុស មានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលខាងលើ
ទី១១- ឈ្មោះ លៀក គីមសាយ ភេទប្រុស ជាសិស្សសាលា ស្នាក់នៅបន្ទប់ជួលខាងលើ
ទី១២- ឈ្មោះ តាំង តារាទីទី ភេទប្រុស សិស្សសាលា ស្នាក់នៅបន្ទប់ជួលខាងលើ
ទី១៣- ឈ្មោះ មាឃ ស្រីមុី ភេទស្រី មុខរបររត់តុ ស្នាក់នៅបន្ទប់ជួលខាងលើ
ទី១៤- ឈ្មោះ ស៊ុន គឹមប៊ុនឡូ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ (ម្ចាស់បន្ទប់)
ទី១៥- ឈ្មោះ ធេណ ស្រីណុច ភេទស្រី មុខរបរអ្នកម៉ាស្សា ស្នាក់នៅបន្ទប់ជួលខាងលើ(ម្ចាស់បន្ទប់)។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ចាប់យកបានរួមមាន៖
១. ម៉ូតូម៉ាក HONDA SCOOPY ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅលាយបៃតង គ្មានស្លាកលេខ ចំនួន ០១គ្រឿង
២. ម៉ូតូម៉ាក HONDA NEX ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ ១KB-៦៦៩៥
៣. ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១JI-១៥០៧
៤. ម៉ូតូម៉ាកNEX ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ១X-៥៤០៨
៥. ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១FM-៥៤២៧
៦. ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាលេខ ភ្នំពេញ ១JR-៥១៥៤
៧. ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១JO-៧០១៧
៨. ទូរសព្ទដៃចំនួន១១គ្រឿង​
៩. នាឡិកាដៃចំនួន០២គ្រឿង
១០. លោហៈពណ៌លឿង(ចិញ្ជៀន) ចំនួន០១វង់
១១. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក
១២. បណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក
១៣. សំបុត្របញ្ជាក់កំណើតចំនួន ០១ច្បាប់
១៤. សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
១៥. កញ្ចក់ម៉ូតូចំនួន ០២គូ
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជាក់ថា​ បច្ចុប្បន្ននវ ជនសង្ស័យទាំង ១៥នាក់ រួមជាមួយវត្ថុតាង កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីរួចហើយ៕
អត្ថបទដែលជាប់ទាក់ទង