ហាងកាហ្វេ Amazon និង The food មានទីតាំងក្នុងបរិវេណ កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ចាប់បើកបំរើភ្ញៀវកិត្តយស ពីថ្ងៃទី១ខែមិថុនានេះតទៅ..
ខេត្តព្រះសីហនុ ៖ ហាងកាហ្វេ Amazon ថ្មី មានទីតាំងក្នុងបរិវេណ កំពង់ផែទេសចរណ៍ (ច្រកទី១ សេះស) ក្នុងក្រុងព្រះសីហនុ បានបើកដំណើរការ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះហើយ។
អ្នកគ្រប់គ្រង ហាងកាហ្វេ បានឲ្យដឹងថា ហាងកាហ្វេ Amazon ថ្មី មានទីតាំង នៅកំពង់ផែទេសចរណ៍ (ច្រកទី១)នេះ មានទីធ្លាធំទូលាយ ជាមួយបរិយាកាសល្អ និងការរៀបចំយ៉ាងទាក់ទាញ..។
សម្រាប់ភេសជ្ជៈ មានរសជាតិឆ្ងាញ់ និងមានច្រើនជម្រើស។
ដោយឡែក នៅទល់មុខហាងកាហ្វេនោះ ភោជនីយដ្ឋានឈ្មោះ ដឹហ្វូដ (The Food) ក៏ចាប់បើកបំរើសេវាជូន ភ្ញៀវកិត្តិយសផងដែរ៕
Location: Café Amazon – កំពង់ផែទេសចរណ៍
https://maps.app.goo.gl/YfU6d4gkXfDeZPb27?g_st=ic