ឧកញ៉ា ទៀ វិចិត្រ បញ្ជូនជនបរទេសម្នាក់ ដែលរងរបួសធ្ងន់​ នៅលើ​កោះរ៉ុងសន្លឹម មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កាលពីយប់ម៉ោង ១២ និង៣០នាទី ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ​២០២៣ លោកបានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកបុរស ជាជនបរទេសម្នាក់ ដែលចូលមកកម្សាន្តនៅក្រុងកោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលដោយខ្លួនឯង ​ រួចបុក​ឈើមុតស្រួច ចំកំភ្លួនដៃខាងឆ្វេង​របួសធ្ងន់​ បញ្ជូនយក​សង្គ្រោះនៅមន្ទីរពេទ្យនៅលើដីគោក នាក្រុងព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្តថា ​ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម​ភ្លាម រូប លោក ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកជនបរទេស ជាជនរងគ្រោះ រូបនោះជាបន្ទាន់។

ជនរងគ្រោះមាន ឈ្មោះ BREITWIESER WOLFGONG អាយុ ៥៥ឆ្នាំ ជនជាតិ MAGISTAT ជាភ្ញៀវទេចរ​។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ​ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ដើម្បីយកទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង