ក្រុមហ៊ុនធំ Meta របស់ Mark Zuckerberg បង្ហោះវីឌីអូគាំទ្រ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ជារឿងដ៏គួរឲ្យរំភើបមួយ ដែលក្រុមហ៊ុនសម្បុកបច្ចេកវិទ្យាខ្នាតយក្ស META របស់មហាសេដ្ឋី Mark Zuckerberg បានបង្ហោះវីឌីអូបង្ហាញពីការគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ។

តាមរយៈវីឌីអូ ដែលបានបង្ហោះលើគណនី Facebook Page ផ្លូវការ របស់ក្រុមហ៊ុន META ដែលមានចំនួន 78M Likes បានភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា «អបអរសាទរ កម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣នេះ! យើងខ្ញុំ សូមជូនពរដល់អត្តពលិកទាំងអស់ ជួបតែសំណាងល្អ និងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង។ សូម​មក​ជុំ​គ្នា​ ដើម្បី​អបអរ​សាទរ​ស្មារតី​កីឡា និង​ការ​រួបរួម​គ្នា​ ក្នុង​ពេល​ដ៏​រំភើប​នេះ»។

ក្នុងនោះបើទោះបីជា Custom មកក្នុងតំបន់ ឬតែកម្ពុជា ក៏ជាមោទកភាពមួយដែរ ព្រោះជាការអបអរពីស្ថាប័នបច្ចេកវិទ្យាដ៏ធំមួយលើពិភពលោក

យ៉ាងណាមិញ នេះគឺជាមោទកភាពមួយ របស់កម្ពុជា ដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

ប្រទេសកម្ពុជា តូចមែនពិតតែមានបេះដូងធំ កំពុងតែរីកសាយក្លិនក្រអូប និងត្រូវបានគេស្គាល់នៅលើឆាកអន្តរជាតិ កាន់តែទូលំទូលាយ។

ពិសេសជាងនេះ សកម្មភាពនេះអាចនឹងអាចរួមចំណែក ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យចូលមកវិនិយោគ នៅកម្ពុជា កាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយ ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕

ប្រភព៖ Business Cambodia

អត្ថបទដែលជាប់ទាក់ទង