អបអរសាទរកីឡាការិនី ខាន់ ជេសា ប្រកួតឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ ទម្ងន់៥២គីឡូក្រាម
រាជធានីភ្នំពេញ ៖ សូមអបអរសាទរ កីឡាការិនី ខាន់ ជេសា បានប្រកួតឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ។
ការគ្រប់គ្រងមេដាយមាស របស់ ខាន់ ចេសា កើតឡើង បន្ទាប់រូបនាង បានផ្ដួលកីឡាការិនី ហ្វីលីពីន ថៃ វៀតណាម និងសិង្ហបុរី ចំនួន ៤ប្រកួត ជាបន្តបន្ទាប់ នារសៀលនេះ។
ជីជីតស៊ូ ជាប្រភេទកីឡាម្យ៉ាង មានប្រភពចេញពី ប្រទេសជប៉ុន៕