ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតបុរសម្នាក់ រស់នៅក្រុងកោះរ៉ុង បញ្ជូនមកកាន់មន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតមនុស្ស បន្ទាប់ពីទទួលព័ត៌មានមកថា មានបុរសម្នាក់ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង រងរបួសធ្ងន់ បណ្តាលមកពីជិះម៉ូតូធ្លាក់ក្នុងជង្ហុក ជ្រៅ រួចដួលបោកក្បាលផ្ទប់ដុំថ្ម នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ភ្លាមៗ ក្រោយទទួលដំណឹងនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងបុគ្គលិកសង្គ្រោះ ទៅដឹកជនរងគ្រោះ រូបនោះ មកកាន់ដីគោក នាក្រុងព្រះសីហនុ រួចបានដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ របស់ក្រុមហ៊ុន G.T.V.C ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ភ្លាមៗដែរ។

បច្ចុប្បន្នជនរងគ្រោះខាងលើ កំពុងត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង