លោក អៀ ចាន់ណា សូមទោស សម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់គាត់
រាជធានីភ្នំពេញ ៖ លោក អៀ ចាន់ណា បានធ្វើការសូមទោស
ចំពោះកំហុសឆ្គងដូចមាន ក្នុងវីដេអូ និងលិខិត របស់គាត់។
លោកអៀ ចាន់ណា ដែលកំពុងតជាប់ក្នុងពន្ធនាគារព្រៃស បានសរសេរលិខិត សុំខន្តីអភ័យទោសពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះកំហុសឆ្គង របស់ខ្លួន នាពេលកន្លងមក ដោយបានចែករំលែក តាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាន នៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង កាលពីឆ្នាំ២០២០។
ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើរទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើសំណុំរឿង របស់លោក អៀ ចាន់ណា ៖ “ខ្ញុំសូមស្នើរ ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួង
យុត្តិធម៌ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានា លោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន”៕