នារីបុគ្គលិកកាសុីណូម្នាក់ ត្រូវគេសម្លាប់ ដោយកាត់ក្បាល ចេញពីដងខ្លួន នៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មានករណីនារីបុគ្គលិកកាសុីណូម្នាក់ ត្រូវគេសម្លាប់ ដោយកាត់ក្បាល ចេញពីដងខ្លួន នៅក្រុងបាវិត បង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០០ និង៤០ នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ក្នុងបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះ ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សភាពសាកសព ត្រូវបានកាត់ក្បាល ដាច់ចេញពីខ្លួន ហើយពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង