ឧកញ៉ា ទៀ វិចិត្រ និងភរិយា ជួយជួសជុលផ្លូវលំ១ខ្សែ ជូនពលរដ្ឋឃុំជើងគោ ជាកាដូបុណ្យចូលឆ្នាំថ្មី
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជីបានឧបត្ថម្ភថវិការ ដើម្បីជួយជួសជុលផ្លូវលំ ១ខ្សែ ជូនប្រជាពលរដ្ឋភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ធ្វើកាដូ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំនេះ។
កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ លោក សាមុត សុធារិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំជើងគោ និងសហការី បានចុះពិនិត្យការជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិ មានបណ្តោយ ១០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ដែលជាការឧបត្ថម្ភ របស់លោក ឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី។
ប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ដែលជួយឧបត្ថម្ភ ថវិការ សម្រាប់ជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពួកគាត់ នៅក្នុងមូលដ្ឋាននេះ មានភាពងាយស្រួល។
បន្ថែមលើនេះ ក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំជើងគោ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ០៧គ្រួសារ នៅភូមិត្រពាំងមូល ដោយក្នុងមួយគ្រួសារទទួលបាន៖
– អង្ករ ២០ គ.ក -មី ១កេស -ទឹកត្រី ១យួរ -ទឹកស៊ីអីវ ១យួរ -ត្រីខ ចំនួន១០កំប៉ុង : ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ ជួបគ្រោះថ្នាក់ចរាចរ ណ៍ម្នាក់ និងយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយការចំណាយផ្សេងៗ ទុកឲ្យក្រុមការងារជាអ្នកទទួលបន្ទុក។
ជាងនេះទៀត បានចាក់ដីជូនប្រជាពលរដ្ឋចំនួន ៥ឡាន (៥តោន) -ធ្វើផ្ទះជូនប្រជាពលរដ្ឋនៅភូមិត្រពាំងមូល ១គ្រួសារ មានទំហំ ៥ម x ៤ម ប្រក់ និងបាំង សង្ក័សី ៕