បទល្មើសដឹកជញ្ជូនឈើប្រណិត នៅតែបន្តកើតមាន​ ក្នុងភូមិសាស្ត្រខេត្តក្រចេះ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើប្រណិត នៅតែបន្តកើតមាននៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៣ មានរថយន្តម៉ាកលុចស៊ីសមួយគ្រឿង ដែលតែងដឹកឈើប្រណិតរាប់ឆ្នាំកន្លងមកហើយ បានក្រឡាប់ធ្លាក់ចេញសុទ្ធតែកំណាត់ឈើប្រណិតៗ។

ប្រភពបន្តថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានដឹកឈើប្រណិតជាច្រើនខែច្រើនឆ្នាំកន្លងមកហើយៗ គ្មានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ចាប់បាននោះទេ ទាល់តែរថយន្តនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើង ទើបចាប់បទល្មើសនេះបាន។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី​៣០ ខែមិនា ឆ្នាំ​២០២៣ នៅចំណុចភូមិតាលុះ ស្រុកចិត្របុរី ខេត្តក្រចេះ៕

 

អត្ថបទដែលជាប់ទាក់ទង