ជនជាតិម៉ាឡេស៊ីម្នាក់ ធ្វើការនៅអង្កការ WWF ប្រចាំខេត្តមណ្ឌលគីរី ត្រូវដំរីព្រជល់ធ្លុះខ្នង រងរបួសធ្ងន់

ខេត្តមណ្ឌលគីរី ៖ លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាល ស្រុកកោះញែក បានឱ្យដឹងថា នៅវេលាម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃ បានបុកជល់ជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ខេមណ្ឌលគីរី។

ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយអង្កការ WWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ក៏ត្រូវដំរីមួយក្បាលនោះ បោលបុកពីក្រោយ ដោយប្រើភ្លុក ធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ រងរបួសធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារ របស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមឧទ្ធម្ភាគចក្រ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ៕ ប្រភព fb៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង