គិតត្រឹមព្រឹកថ្ងៃទី២២​ ខែមីនា​ មានជនជាតិចិន៣នាក់ បានលោតសម្លាប់ខ្លួន ពីលើអាគារខ្ពស់ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ​ ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីជនជាតិចិន ៣នាក់ ដែលស្លាប់ (ធ្លាក់ពីលើអាគារខ្ពស់) ចំនួន ៣ករណីផ្សេងគ្នា ​នៅក្នុងក្រុងព្រះសីហនុ ជាបន្តបន្ទាប់កន្លង​មកនេះ សមត្ថកិច្ចបញ្ជាក់ថា ៖
– ករណីជនរងគ្រោះធ្លាក់ នៅអាគារខ្ពស់ នៃសណ្ឋាគារ ណានហៃ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៣ គឺ​ជាករណីប៉ុនប៉ងធ្វើអត្តឃាតដោយខ្លួនឯង។
– ករណីជនរងគ្រោះធ្លាប់ស្លាប់ ពីលើអាគារខ្ពស់ នៃ​​សណ្ឋាគារ LZ មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២៣​ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត ព្រោះនៅមានមន្ទិលសង្សយ័មួយចំនួន។
– ករណីជនរងគ្រោះ ធ្លាក់ស្លាប់​ នៅអាគារខ្ពស់ ​នៃសណ្ឋាគារឡាយជូស ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ គឺជាករណីធ្វើអត្តឃាតដោយខ្លួនឯង៕ (ប្រភព ៖ សមត្ថកិច្ចជំនាញ)
អត្ថបទដែលជាប់ទាក់ទង