​ឧកញ៉ា ទៀ វិចិត្រ ​ផ្ញើសារអបអរសាទរនិងជូនពរ ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែល​ព្រះមហាក្សត្រ តម្លើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារចូលរួមអបអរសាទរ និងគោរពជូនពរ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ តម្លើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ក្នុងសារថា ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ជូន ឯកឧត្តម ហ៊ុន ម៉ាណែត គឺពិតជាស័ក្តិសមនឹង​សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។

លោកឧកញ៉ា បន្តថា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារ នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្ រឯកឧត្ត​មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគតផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ដូច្នេះ រួចបន្តថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង