ប្រកួតបាល់ទាត់មហាជនពានរង្វាន់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពិធីបើកប្រកួតកីឡាបាល់ទាត់ពានរង្វាន់មហាជន របស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅតារាងស្តាក្រោន ក្រុងព្រះសីហនុ រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣..។

ពិធីនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។ ហើយ ពីធីបេីកការប្រកួតកីឡាបាល់ទាត់​ ពាន់រង្វាន់មហាជន​ នេះ ក្រោមប្រធានបទ​ “យុវជនសន្តិភាព”​ ដែលមានក្រុមកីឡាមហាជន ចូលរួមចំនួន​ ១៨ក្រុម ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា ការប្រកួតបាល់ទាត់មហាជន​ ពានង្វាន់នេះ រៀបចំឡេីងប្រយោជន៍ ដដេីម្បីបំផុសចលនាយុវជនលេងកីឡា សម្រាប់សុខភាពផង​ រួមគ្នាប្រយុទ្ធប្រឆាំងជៀសឆ្ងាយពីគ្រឿនញៀន​ និងអំពេីអបាយមុខផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង