តុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ពន្ធគារ២៧ឆ្នាំ និងមិនឲ្យចេញក្រៅលំនៅឋាន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ តាមមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សាលក្រមនេះ ក៏បានដកជាស្ថាពរ នូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនោះតុលាការ បានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ ដោយមិនត្រូវចាកចេញពីបរិវេណ នៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ..៕

អត្ថបទដែលជាប់ទាក់ទង