លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកម្រ៣ក្បាលទៀត លែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្នុងសប្តាហ៍នេះ បាននាំយកសត្វពង្រូល ១ក្បាល សត្វ និងសំពោជក្រអូប ចំនួន ២ក្បាល យកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ដើម្បីចូលរួមអភិរក្សសត្វកម្រ នៅកម្ពុជា។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកម្រទាំង ៣នេះ ត្រូវបានប្រជាពលរដ្ឋ នាំយកមកប្រគល់ជូនរូបលោក ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ដែលបាននាំយកសត្វព្រៃកម្រ មកប្រគល់ជូន លោកឧកញ៉ា ទៀត វិចិត្រ ជាបន្តបន្ទាប់កន្លងមកនេះ បានឲ្យដឹងថា ការដែលពួកគាត់ នាំយកសត្វព្រៃកម្រ មកប្រគល់ជូន លោកឧកញ៉ា គឺដោយសារតែកន្លងមក ឃើញសកម្មភាព របស់លោកឧកញ៉ា ទៀ វិចិត្រ ចូលចិត្តថែរក្សាការពារ អភិរក្សសត្វព្រៃកម្រ និងនាំយលទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិ ជាបន្តបន្ទាប់..។
ងាកមក លោកឧកញ៉ា ទៀ វិចិត្រ ឯណោះវិញ ក្រៅពីថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលនាំយកសត្វព្រៃ មកឲ្យរូបលោក អភិរក្សជាបន្តបន្ទាប់ លោកឧកញ៉ា ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការ និងផ្នែកពាក់ព័ន្ធ សូមចូលរួមជួយថែរក្សាការពារសត្វព្រៃកម្រគ្រប់ប្រភេទ តាមរយៈ ៖ កុំប្រមាញ់ កុំសម្លាប់ និងកុំនាំយកទៅធ្វើជំនួញជួញដូរ ឲ្យសោះ ដើម្បីចូលរួមចំណែកជាមួយសង្គមជាតិ ក្នុងការងារថែរក្សាសត្វកម្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យបានទាំងអស់គ្នា..៕