មន្ត្រីនគរបាលខេត្តព្រះសីហនុ បន្តចុះការអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅនានា
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តពក្នុងព្រះសីហនុដឹក នាំដោយ លោកឧត្តមសេនីយ៍ត្រី សុីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់ និង លោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញចុះឃាត់រថយន្ត និងម៉ូតូ ល្មើសច្បាប់ ជាពិសេសបើកបរបញ្ច្រាសទិស (មិនគោរពផ្លាកសញ្ញា) តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចរង្វង់មូលរូបសំណាក សីហរាជមុខបី (មុខរោងចក្រស្រាប្រៀអង្គរ) សស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីផាកពិន័យតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី សុីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់ បញ្ជាក់ថា វិធានការនេះធ្វើឡើងតាមគោលការណ៍ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលមាន លោក គួច ចំរើន ជាប្រធាន និងបទបញ្ជារ របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ៕