ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចមួយក្បាលទៀត លែងក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ រូបលោក បាននាំយកសត្វល្មិច មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ដែលជាការលែងលើកទី១៣៧។

លោកបន្តថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅលែងម្តងៗ គឺតែងមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ ឬសត្វល្មិច ដែលបានលែងចូលក្នុងសមុទ្រនោះ។ លោកបន្តថា ការកឹបសៀលនេះ  វាជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។ ហើយសៀល ដែលកឹបលើសត្វល្មិចលើកនេះគឺ KH 0806។

លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ការកឹបសៀលសម្គាល់បែបនេះ វាមានសារៈសំខាន់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ព្រោះប្រសិនបើ មានអ្នកនេសាទ ចាប់បានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទទាំង នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជា អ្នកនេសាទ នៅតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មនោះទេ៕

អត្ថបទដែលជាប់ទាក់ទង