លោក ផៃ ប៊ុនវណ្ណៈ ដឹកនាំជួសជុលផ្លូវខូច មុខច្រកទ្វារព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តមានជ័យ ៖ អភិបាលរងខេត្តឧត្តមានជ័យ លោក ផៃ ប៊ុនវណ្ណៈ ទទួលបន្ទុកប្រធានក្រុមការងារចុះជួយសង្កាត់អូរស្មាច់ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះសិក្សាមើលផ្លូវដែលខូចខាត ដើម្បីជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន ដោយសារស្ថានភាពផ្លូវ នៅពីមុខមាត់ច្រកទ្វារព្រំដែនអូរស្មាច់ មានប្រវែងប្រមាណ ១០០០ម៉ែត្រ ខូចខាតខ្លាំង ពិបាកក្នុងការធ្វើដំណើរ..។

លោក ផៃ ប៊ុនវណ្ណៈ បញ្ជាក់ថា ផ្លូវទល់មុខច្រកទ្វារព្រំដែនអូរស្មាច់ គឺមានក្រហុកធំប្រមាណ ២០កន្លែង ហើយក៏សម្រេចជួសជុលប្រើប្រាស់បណ្តោះអាសន្ន ដោយប្រើរយៈពេលជួសប្រហែល ៥ថ្ងៃ និងចំណាយថវិកាជាង ១០លានរៀល។

លោកអភិបាលរងបន្តថា  ថវិកាចំណាយជួសជុលផ្លូវនេះ រូបលោក ចំណាយលុយខ្លួនឯងជាមុនសិន  ទើបប្រកាសគៀងគរថវិកាពីផ្នែកពាក់ព័ន្ធជាក្រោយ ដោយ មិនប្រើប្រាស់ថវិការដ្ឋទ្បើយ..៕

អត្ថបទដែលជាប់ទាក់ទង