ថ្ងៃអង្គារនេះ លោក កឹម សុខា ជួបឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ផេកផ្លូវការ របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ ដោយបានបង្ហាញការជួបសន្ទនាគ្នា រវាងរូបលោក ជាមួយឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង របស់លោក កឹម សុខា ៖ ” ថ្ងៃនេះ ខ្ញុំបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល គោរព និងផ្តល់តម្លៃគ្នាទៅវិញទៅមកនេះ យើងបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាមួយចំនួន ដូចជាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើម”។

ក្នុងខែមករា ដើមឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ ខ្ញុំបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃមហាអំណាច ចំនួនបួនប្រទេសជាបន្តបន្ទាប់។

ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះតំណាងផ្លូវការនៃប្រទេសទាំងឡាយ ដែលបានផ្តល់កិត្តិយស ជួបជាមួយខ្ញុំនោះ តែងតែបានបញ្ជាក់ថា គឺជាមិត្តរបស់ប្រជាពលរដ្ឋខ្មែរ ហើយនៅតែចង់បន្តជួយដល់ប្រជាពលរដ្ឋខ្មែរ មិនត្រឹមតែផ្នែកសេដ្ឋកិច្ចទេ ជាពិសេសគឺ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង