ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្រ្តាក់
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញប័ណ្ណថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ដែលបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ០១ម៉ឺនដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សម្រាប់ចែកជូន គ្រួសារជនរងគ្រោះ ដោយខ្យល់កន្រ្តាក់ រស់នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
ពិធីទទួលប័ណ្ណថ្លែងអំណរគុណនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយតំណាង របស់លោកឧកញ៉ា ទៀ វិចិត្រ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣៕