សម្តេច ហ៊ុន សែន សម្រេចលុបចោល ស.ជ.ណ ជាមួយលោកស្រី សៀង ចាន់ហេង
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅតាមផឹកហ្វេសប៊ុកផ្លូវការ របស់សម្តេច នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ដោយបញ្ជាក់ថា៖ “ថ្ងៃនេះ មានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណ ទាក់ទងជាមួយ លោកស្រី សៀង ចាន់ហេង តាមសំណើរ របស់ សម្តេចស ខេង និងការសម្រេច របស់ខ្ញុំ
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ តាមសំណើរ របស់ លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូន ឯកឧត្តម ជា សុផារា ផ្តល់មតិ ដែលឯកសារនេះ មិនត្រូវបានផ្សព្វផ្សាយទេ។
ដើម្បីបញ្ចប់ នូវភាពមិនច្បាស់លាស់មុនពេល ឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ខ្ញុំ សម្រេចលុបចោល ស.ជ.ណ លេខ១៨ មយ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ។
ការសម្រេចយ៉ាងណាទៀត នឹងធ្វើក្រោយពេល ឯកឧត្តមជា សុផារ៉ាផ្តល់មតិ”។
ការសម្រេចនេះ បានកើតឡើង ក្រោយពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចារបញ្ជាឱ្យ សមត្ថកិច្ចនាំខ្លួនឈ្មោះ សៀង ចាន់ហេង និងបក្ខពួក ចូលតុលាការ ផ្តន្ទាទោសតាមច្បាប់ ករណីរំលោភយកដីគេ ដោយខុសច្បាប់..៕