កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦នាក់ និងជាសះស្បើយ៨នាក់
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៦ នាក់- ជាសះស្បើយ ០៨ នាក់ និងស្លាប់ គ្មាន។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន 138,628 នាក់ – អ្នកជាសះស្បើយ 135,547 នាក់ និងមានអ្នកស្លាប់ 3,056 នាក់៕