បណ្ឌិត សេក សុជាតិ ៖ ក្រសួងធម្មការ គួរតែណែនាំ មន្ត្រីសង្ឃដឹកនាំវត្ត ឲ្យយល់ពីការការពារ សម្បត្តិវប្បធម៌ជាតិ

រាជធានីភ្នំពេញ ៖ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត គឺលោក សេក សុជាតិ បានបង្ហោះសារ នៅលើគណនី ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះថា ក្រសួងធម្មការ និងសាសនា គួរតែណែនាំដល់មន្ត្រីសង្ឃដឹកនាំវត្ត នៅទូទាំងប្រទេស ឲ្យយល់ពីការការពារសម្បត្តិវប្បធម៌ជាតិ។ លោកបន្តថា ការបណ្ដែតបណ្ដោយ ឲ្យមន្ត្រីសង្ឃធ្វើការសម្រេចខុស ហើយគ្មានទោស គឺជាលើកទឹកចិត្តឲ្យមន្ត្រីសង្ឃផ្សេងៗទៀត ហ៊ានធ្វើតាម ដោយគ្មានការភ័យខ្លាច។

លោក សេក សុជាតិ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរសហការជាមួយក្រសួងធម្មការ និងសាសនា គ្រប់គ្រងសម្បត្តិបិតិកភណ្ឌ ដែលបានកសាងឡើងមានវ័យចំណាស់ទាំងអស់ ឲ្យបានគង់វង្ស៕

អត្ថបទដែលជាប់ទាក់ទង