ភ្ញៀវទេសចរ ចូលមកកម្សាន្ត ខេត្តព្រះសីហនុ ឆ្លងឆ្នាំសកល២០២៣ មានជិត៣៤ម៉ឺននាក់

ខេត្តព្រះសីហនុ ៖ មន្ត្រីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ពិធីឆ្លងឆ្នាំសកល ២០២៣នេះ ខេត្តនេះ ទទួលបានភ្ញៀវទេសចរ ជិត ៣៤ម៉ឺននាក់។

មន្ត្រីនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា នៅយប់ឆ្លងឆ្នាំសកល មន្ត្រីជំនាញបានប្រចាំការ នៅតាមគោលដៅនានា ទូទាំងក្រុងព្រះសីហនុ ដើម្បីជួយសម្របសម្រួលចរាចរណ៍ រហូតដល់ម៉ោងជិត ៣ទៀបភ្លឺ ចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង