លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តឧត្តរមានជ័យ ឧបត្ថមទឹកបរិសុទ្ធ៥០០យួរ ជូនក្រុមការងារសង្គ្រោះអគ្គិភ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តឧត្តរមានជ័យ បានឧបត្ថមទឹកបរិសុទ្ធ ៥០០យួរ ឬស្មើ ៦០០០ដប យកទៅប្រគល់ជូនដល់ក្រុមការងារជួយសង្គ្រោះអគ្គិភ័យឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសប្រមាណ ៤០នាក់។

ទឹកបរិសុទ្ធទាំង ៥០០យួរនេះ បាននដឹកទៅប្រគល់ជូន រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ក្រុមកាងារជួយសង្រ្គោះ..៕

អត្ថបទដែលជាប់ទាក់ទង