សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកា១០លានរៀល ជូន លោកស្រី ហែម សុីណាត អាយុ៥៦ឆ្នាំ ដែលប្រឡងបាក់ឌុប
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ការរៀនពេញមួយជីវិត របស់លោកស្រី ហែម សុីណាត អាយុ ៥៦ឆ្នាំ ដែលបានប្រឡងបាក់សញ្ញាបត្រទុតិយភូមិ ឬសញ្ញាបត្របាកឌុប នៅឆ្នាំ២០២២នេះ។
សម្តេចតេជោ បានប្រកាសបែបនេះ នៅតាមផេកហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ហើយបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ជូនដល់ លោកស្រី ហែម សុីណាត ជាការលើកទឹកចិត្ត និងជូនពរលោកស្រីប្រឡងជាប់នៅឆ្នាំ២០២៣ ខាងមុខ៕