មតេយ្យសាលា រីអានអន្តរជាតិ ចែកវិញ្ញាបនបត្រ ជូនកុមារាកុមារីតូចៗ
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សាលាមតេយ្យរីអាន អន្តរជាតិ បានរៀបចំកម្មវិធីប្រគល់ជូនវិញ្ញាបនបត្រ និងចែកប័ណ្ណសរសើរ ជូនកុមារកុមារី ដែលរៀននៅសាលានេះ រាប់រយនាក់ មានទីតាំងនៅតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ..។
លោកសាស្ត្រាចារ្យបណ្ឌិត ចាន់ សំអាន នាយកសាលាមតេយ្យ រីអាន អន្តរជាតិ មានប្រសាសន៍ថា មានសិស្សថ្នាក់ភាសាក្រៅម៉ោង និងសិស្សមតេយ្យពេញម៉ោង សរុបជាង ៤០០នាក់ និងមាន ៣ ភាសា គឺភាសាខ្មែរ ចិន និងអង់គ្លេស..។
កម្មវិធីនេះ មានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ – តំណាងការិយាល័យអប់រំ ក្រុងព្រះសីហនុ- អាជ្ញាធរមូលដ្ឋានសង្កាត់លេខ១ និងអាណាព្យាបាលជាច្រើនរូបទៀត៕