ប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអ៊ុយក្រែន គឺ លោក Volodymyr Zelenskyy បានធ្វើទស្សនកិច្ចទៅកាន់ រដ្ឋធានីវ៉ាស៊ីនតោន ជាលើកដំបូងចាប់តាំងពី ប្រទេស រុស្ស៊ី ឈ្លានពាន ប្រទេស អ៊ុយក្រែន កាលពីប្រមាណ ១០ ខែមុនមក។
ដំណើរទស្សនកិច្ចនេះ លោក Zelenskyy បានជួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅសេតវិមាន កាលពីរសៀលថ្ងៃពុធ មុននឹងថ្លែងសុន្ទរកថា ទៅកាន់ សភាទាំងពីរថ្នាក់ របស់សហរដ្ឋអាមេរិកនៅម៉ោង ៧:៣០ នាទីល្ងាចម៉ោងក្នុងស្រុក។
នាឱកាសនោះ លោក ZeZelenskបានស្នើឲ្យមានការគាំទ្រខ្លាំងជាងមុនពី បស្ចិមប្រទេស ដែលជាសម្ពន្ធមិត្ត ដោយរួមមានទាំង សហរដ្ឋអាមេរិកផងដែរ។
គេរំពឹងថា សមាជិកសភាសហរដ្ឋអាមេរិក នឹងបោះឆ្នោតគាំទ្រ លើកញ្ចប់ថវិកាដ៏ធំមួយ ដែលរួមមានទាំងកញ្ចប់ជំនួយចំនួនប្រមាណ ៤៤.៩ ពាន់លានដុល្លារ សម្រាប់ជួយដល់ ប្រទេសអ៊ុយក្រែន ផងដែរ៕