កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៦នាក់- ជាសះស្បើយ២៣នាក់ និងស្លាប់គ្មាន
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ២៦ នាក់- ជាសះស្បើយ ២៣ នាក់ និងស្លាប់ គ្មាន។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប 138,302 នាក់ – អ្នកជាសះស្បើយ 135,130 នាក់ និង មានអ្នកស្លាប់ 3,056 នាក់៕