សាស្ត្រាចារ្យព័ត៌មានអាមេរិក លោក Charles C. Self ធ្វើបទបង្ហាញការសរសេរព័ត៌មាន បែបស៊ើបអង្កេត ដល់អ្នកកាសែតកម្ពុជា..

វ៉ាស៊ីនតោន ៖ សកម្មភាព ធ្វើបទបង្ហាញ របស់លោកសាស្ត្រាចារ្យជំនាញព័ត៌មាន នៃសហរដ្ឋអាមេរិក គឺ លោក Charles C. Self, PH.D. President of 227 International, LLC Journalism, Cilvil Discourse, Media Education ឡើងធ្វើបទបង្ហាញទាក់ទងការសរសេរព័ត៌មាន Investigative Journalism & Media Practice ជូនដល់អ្នកសារព័ត៌មានកម្ពុជា ចំនួន ៥រូប មកពីអង្គភាពសារព័ត៌មានផ្សេងៗគ្នា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

 

អ្នកសារព័ត៌មានកម្ពុជា ទាំង ៥រូប ត្រូវបានអញ្ជើញដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដើម្បីទៅសិក្សាស្វែងយល់អំពីវិស័យសារព័ត៌ នៅតាមរដ្ឋចំនួន ៤ នៃសហរដ្ឋអាម៉េរិក។ ហើយ ក្នុងចំណោមអ្នកសារព័ត៌មានទាំង៥ ស្ថាប័ន រួមមាន៖ ព័ត៌មានអេឡិកត្រូនិកថ្មីៗ គឺអ្នកស្រី អ៊ីសា រ៉ហានី – លោក ភួង វ៉ាន់ថា នៃ សារពត័មាន Cambodianess – លោក ម៉ិច ដារ៉ា នៃ សារពត័មាន VOD English – កញ្ញា ខាន់ លក្ខិណា នៃសារពត័មាន  VOD ខ្មែរ និងលោក ដែន អយុធ្យា គេហទំព័រសារព័ត៌មាន” កម្ពុជាថ្ងៃនេះ” ឬ www.camday.news ។

ដំណើរទស្សនកិច្ចសិក្សារយៈពេល ៣សប្តាហ៍នេះ ធ្វើឡើងក្រោមកម្មវិធីទស្សនកិច្ចភាពជាអ្នកដឹកនាំអន្តរជាតិ International Visitor Leadership Program (IVLP) ក្រោមប្រធានបទ “ការរាយការណ៍ព័ត៌មានបែបស៊ើបអង្កេត និងការអនុវត្តនៃប្រព័ន្ធផ្សព្វផ្សាយ”។

ដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិក អ្នកសារព័ត៌មានទាំង ៥រូប នឹងធ្វើដំណើរទៅកាន់រដ្ឋធានី Washington DC, OHIO, CHICAGO និង LOS ANGELES ដើម្បីជួបតំណាងនានាមកពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋបាលរដ្ឋ រដ្ឋបាលមូលដ្ឋាន និងតំណាងស្ថាប័នសារព័ត៌មាន នៅតាមបណ្ដារដ្ឋទាំងនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង