ក្រសួងការបរទេសអាមេរិក បញ្ជូនអ្នកសារព័ត៌មានកម្ពុជា ៥រូប ទៅសិក្សាស្វែងយល់អំពីវិស័យសារព័ត៌ នៅអាមេរិក

រាជធានីភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជា ៥រូប ត្រូវបានក្រសួងការបរទេស សហរដ្ឋអាមេរិក អញ្ជើញ ឲ្យទៅសិក្សាស្វែងយល់ពីវិស័យសារព័ត៌មាន ក្នុងសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង ៥ រួមមាន:  សារព័ត៌មានអេឡិកត្រូនិកថ្មីៗ គឺអ្នកស្រី អ៊ីសា រ៉ហានី និង លោក ភួង វ៉ាន់ថា នៃ Cambodianess លោក ម៉ិច ដារ៉ា នៃ VOD English – កញ្ញា ខាន់ លក្ខិណា នៃ VOD ខ្មែរ និងលោក ដែន អយុធ្យា នៃសារព័ត៌មាន “កម្ពុជាថ្ងៃនេះ”។

ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល ៣សប្តាហ៍ ធ្វើឡើងក្រោមកម្មវិធីទស្សនកិច្ចភាពជាអ្នកដឹកនាំអន្តរជាតិ International Visitor Leadership Program (IVLP) ក្រោមប្រធានបទ ” ការរាយការណ៍ព័ត៌មាន បែបស៊ើបអង្កេត និងការអនុវត្តនៃប្រព័ន្ធផ្សព្វផ្សាយ”។

ដំណើរទស្សនកិច្ចនេះដែរ អ្នកសារព័ត៌មានទាំង ៥រូប នឹងធ្វើដំណើរទៅកាន់រដ្ឋធានី Washington DC, OHIO, CHICAGO និង LOS ANGELES ដើម្បីជួបតំណាងនានាមកពី រដ្ឋាភិបាលសហព័ន្ធ រដ្ឋបាលរដ្ឋ និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងតំណាងស្ថាប័នសារព័ត៌មាន នៅតាមបណ្ដារដ្ឋទាំងនោះ ជាពិសេស VOA ខេមរភាសា៕

អត្ថបទដែលជាប់ទាក់ទង