ប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត បាល់ទាត់ World Cup 2022

ប្រទេសកាតា ៖ ថ្ងៃនេះគឺជាថ្ងៃបើកឆាក ប្រកួតកីឡាបាល់ទាត់ World Cup 2022
ហើយមុនឈានចូលដល់ការប្រកួត រវាងម្ចាស់ផ្ទះកាតាជាមួយនឹងអេក្វាឌ័រមកពីអាម៉េរិកឡាទីន សូមណែនាំឲ្យស្គាល់ពីប្រទេសកាតា ត្រួសៗជាមុនសិន។

រដ្ឋកាតា
កាតា មានរដ្ឋធានីឈ្មោះ ដូហា  ស្ថិតនៅតាមបណ្តោយឈូងសមុទ្រពែក្ស ក្នុងតំបន់មជ្ឈឹមបូព៌ា។ រដ្ឋកាតា ប្រកាន់កាន់របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។

ខាងក្រោមនេះ ជាចំណុចគួរឲ្យកត់សម្គាល់ នៃប្រទេសកាតា។

១. ប្រទេសកាតា គឺជាប្រទេស មានផ្ទៃដីរាបស្មើបំផុតលំដាប់ទី២ នៅលើពិភពលោក ដែលរាបស្មើលំដាប់ទី១នោះ គឺម៉ាឌីវ។ នៅប្រទេសកាតា កំពូលភ្នំ ដែលខ្ពស់ជាងគេ មានកំពស់ប្រមាណតែជាង ១០០ម៉ែត្រប៉ុណ្ណោះ ហើយកាតា គ្មានព្រៃឈើនោះទេ។

២. កាតា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើលោក។

៣. កាតា មានក្រុមហ៊ុនអាកាសចរណ៍ឈ្មោះ Qatar Airway ដែលជាប់ចំណាត់ថ្នាក់ល្អបំផុតលើលោក ហើយព្រលានយន្តហោះប្រទេសកាតា ក៏ជាប់ចំណាត់ថ្នាក់លេខ៣ ថាជាព្រលានល្អបំផុតលើលោក។

៤. ទូរទស្សន៍អារ៉ាប់ ដ៏ល្បីល្បាញបំផុត Al Jazeera គឺជារបស់ប្រទេសកាតា។

៥. ប្រជាជនសរុប របស់កាតា មានតែប្រមាណ ៣លាននាក់ប៉ុណ្ណោះ ដោយក្នុងចំណោមនោះប្រជាជនជាបុរស គឺមានដល់ទៅ ៣ភាគ៤ មានន័យថា ប្រជាជនកាតា មានបុរស ៣នាក់ ទល់នឹងស្រីតែម្នាក់ប៉ុណ្ណោះ។

៦. កាតា ជាប្រទេសទី១ លើលោកដែលប្រើប្រាស់ពណ៌ចម្រាញ់ចេញពីពួកខ្យង នៅក្នុងសមុទ្រ គឺពណ៌ស្វាយ រហូតធ្វើឲ្យកោះនានាមានពណ៌ស្វាយក្លាយជាពណ៌ របស់ទង់ជាតិ។

៧. កាតា ជាប្រទេសអ្នកមានលេខ៤ ក្នុងការវាស់កម្រឹត GDP ដោយបន្ទាប់ពី ប្រទេសលុចហ្សាំបួរ សិង្ហបុរី និងអ៊ៀរឡង់ ដោយមានចំណូលផលទុនសរុបប្រចាំឆ្នាំ គឺប្រមាណជិត ១២ម៉ឺនដុល្លាក្នុងមួយឆ្នាំ។

៨. កាតា គឺជាប្រទេសដែលមានអណ្តូងរ៉ែខួង វែងជាងគេក្នុងលោក និងមានអាងស្តុកទឹកសាបធំជាងគេ លើលោក។

៩. ប្រទេសកាតា ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្រោមការរិះគន់យ៉ាងច្រើន។

១០. កាតា រំពឹងថា នឹងមានមនុស្សមកទស្សនាបាល់ទាត់ កើនឡើងក្នុងកម្រឹតបំបែកឯកទកម្មភិភពលោក។

ចំពោះការប្រកួតបើកឆាក គឺនៅមុនពេលការប្រកួតចាប់ផ្តើម មានការចោទប្រកាន់ថា ប្រទេសកាតា បានសូកប៉ាន់កីឡាករប្រទេសអេក្វាឌ័រ ចំនួនទឹកប្រាក់ប្រមាណជិត ៨លានដុល្លារដើម្បីធ្វើម៉េចឲ្យ កាតា បានឈ្នះការប្រកួត។

• ក្នុងជំនួបប្រកួតមិត្តភាពកាលពីឆ្នាំ២០១៨ កាតា ធ្លាប់ប្រកួតឈ្នះអេក្វាឌ័រ ៤ទល់នឹង៣។

• អេក្វាឌ័រ មានចំណាត់ថ្នាក់ល្អជាងកាតា ហើយមានកីឡាករល្បីៗជាច្រើននាក់ លេងនៅបរទេស មានដូចជា៖ អតីតកីឡាករប្រធានក្រុម Antonio Valencia ដែលជាសមាជិកក្រុមបីសាចក្រហម Man United

• កាតា ជាប្រទេសប្រើលុយជាស្នូល ក្នុងការអភិវឌ្ឍន៍បាល់ទាត់នៅក្នុងប្រទេស របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង