អ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហាញអារម្មណ៍រីករាយ ក្រោយឃើញកាយវិការដ៏សាមញ្ញ របស់ លោក ចូ បៃដិន
រាជធានីភ្នំពេញ ៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសក្រុមយុវជន បង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីបានឃើញសកម្មភាព ក៏ដូចជាកាយវិការ ដ៏សាមញ្ញ របស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បន្ទាប់ពីរូបលោកបានចុះពីយន្តហោះ ជាន់ដីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់រូបលោក ធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
សកម្មភាពសាមញ្ញៗ របស់លោក ចូ បៃដិន រួមមាន៖ ពេលរូបលោក ចុះពីយន្តហោះភ្លាម គឺរូបលោកម៨នបាមដើរចូលក្នុងរថយន្តភ្លាមទេ ដោយបានដើរសំដៅទៅជួបសួរសុខទុក្ខ ពលរដ្ឋអាមេរិក ដែលរង់ចាំទទួលស្វាគមន៍រូបលោក នៅផ្នែកម្ខាង នៃបរិវេណព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។ ហើយពិសេសជាងនេះទៅទៀតនោះ គឺ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏ថែមទាំងបានកាន់ទូរស័ព្ទដៃថតរូប ស៊ែលហ្វី ជាមួយមន្ត្រីរាជការកម្ពុជា ក្នុងអំឡុងពេលរូបលោក ទៅចូលរួមកិច្ចប្រជុំ យ៉ាងសប្បាយរីករាយថែមទៀតផង..៕