សន្តិសុខដែលប្រើហិង្សា លើបុរសរេីសអេតចាយម្នាក់ ត្រូវរដ្ឋបាលខណ្ឌ៧មករា ដាក់ពិន័យតាមច្បាប់
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយវីដេអូ ដែលអ្នកដំណេីរបង្ហោះលើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះ “Chhairat Sung” ករណីកម្លាំងសណ្ដាប់ធ្នាប់ សាលាខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវ បានប្រេីអំពេីហិង្សា ទៅលេីបុរសអ្នករេីសអេតចាយម្នាក់ នៅក្បែររបងវិទ្យាល័យបាក់ទូក ផ្លូវ១៦៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយកំពុងផ្ទុះការរិគន់យ៉ាងខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក និងមានការចែករំលែកផ្ទះពេញបណ្តាញទំនាក់ទំនងសង្គម។ ពេលនេះ សន្តិសុខ ដែលប្រើហិង្សាវាយទៅលើ បុរសជាអ្នករេីសអេតចាយរូបនេះ ត្រូវបានមន្ត្រីរដ្ឋបាលខណ្ឌ ៧មករា សម្រេចដាក់ពិន័យបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យតាមច្បាប់..៕