កម្ពុជា បន្តរកអ្នកឆ្លងកូវីដ-១៩ថ្មី ៣នាក់ និងជាសះស្បើយ៣នាក់
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ០៣ នាក់ – ជាសះស្បើយ ០៣ នាក់ និងស្លាប់ គ្មាន។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប 137,991 នាក់ – អ្នកជាសះស្បើយ 134,926 នាក់ និងមាមអ្នកស្លាប់ 3,056 នាក់៕