ស្លាប់មនុស្សរាប់រយនាក់ ក្នុងពិធីបុណ្យ Halloween ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង ៖ ប្រព័ន្ធផ្សព្វផ្សាយបរទេស បានឲ្យដឹងព័ត៌មានបឋមថា មានមនុស្សស្លាប់រាប់រយនាក់ ក្នុងអំឡុងពេលទៅចូលរួមកម្សាន្តសប្បាយ ក្នុងពិធីបុណ្យហាល់ទ្បូវីន (Halloween) នាទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។
សេចក្តីរាយការណ៍ បញ្ជាក់ថា មានមនុស្សជាង ១សែននាក់ បានទៅរួមពិធីបុណ្យហាល់ទ្បូវីន (Halloween) ហើយបានកកស្ទះ ផ្អើលជាន់គ្នា លំបាកដកដង្ហើម រហូតគាំងបេះដូងស្លាប់ រាប់រយនាក់ និងកំពុងសង្គ្រោះបន្ទាន់ជាច្រើននាក់ទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅអ៊ីថេវ៉ន់ (ITAEWON) ក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២នេះ៕