ក្រុមហ៊ុន G.T.V.C ដាក់ឲ្យដំណើរការបន្ថែមអូប័រទំនើបៗ ល្បឿនលឿន ជូនភ្ញៀវទេសចរ ទៅកម្សាន្តតាមសមុទ្រ

ខេត្តព្រះសីហនុ៖ ក្រុមហ៊ន ជី.ធី.វី.ស៊ី (G.T.V.C, SPEEDBOAT CAMBODIA) របស់លោកឧកញ៉ា ទៀ វិចិត្រ បានដាក់ឲ្យដំណើរការបន្ថែម នូវអូប័រទំនើបៗ មានល្បឿនលឿន ដោយបំពាក់ឧបករណ៍ការពារសុវត្ថិភាព គ្រប់ចំនួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ធ្វើដំណើរតាមសមុទ្រ..។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន ធ្វើដំណើរចេញទៅកម្សាន្ត នៅតាមបណ្តាកោះ ឬដំណើរកម្សាន្តផ្លូវសមុទ្រ ឲ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន G.T.V.C របស់លោក បានបញ្ជាទិញទូប័រទំនើបថ្មីៗជាច្រើនគ្រឿងទៀត សម្រាប់បម្រើសេវាដឹកជញ្ជូនភ្ញៀវ ឲ្យកាន់តែអស្ចារ្យថែមទៀត។

បច្ចុប្បន្ននេះ ការផ្តល់សេវាកម្មផ្សេងៗពីក្រុមហ៊ុន ជី.ធី.វី.ស៊ី រួមមាន ៖
– អូប័រជួលឯកជន ទៅតាមបណ្តាកោះនានា នៅក្នុងខេត្តព្រះសីហនុ ។

– ត្រឹមតែ ២ទៅ៣នាទីប៉ុណ្ណោះ អតិថិជនអាចទិញសំបុត្រ ចេញទៅលេងកោះនានា បានយ៉ាងងាយ ។ ក្នុងនោះមាន សំបុត្រអូប័រទៅមក កោះរ៉ុង – ឆ្នេរឡុងសិត- កោះរ៉ុងសន្លឹម និងឆ្នេរ២៣ ជាដើម។

* ម៉ោងចេញដំណេីរ 09:00ព្រឹក-  12:00ថ្ងៃត្រង់- 03:00រសៀល។

* លេខទំនាក់ទំនង៖
(+855) 069 221 234
(+855) 070 221 234
(+855) 017 338 821
​(+855) 071 912 0888
(+855) 015 661 456
(+855) 010 271 234
(+855) 076 713 1234៕

អត្ថបទដែលជាប់ទាក់ទង