គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សម្នាក់ទៀតហើយ នៅតាមផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់នៅកន្លែងកើតហេត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយករណី ដែលបានកើតឡើង រវាងរថយន្តធុនធំ និងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា នៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ហេតុការណ៍នេះ សមត្ថកិច្ច ឲ្យដឹងបញ្ជាក់ថា ជនរងដល់អាយុជីវិត គឺជាភាគីខាងម៉ូតូ ហើយបច្ចុប្បន្ន សមត្ថកិច្ច បានចាត់ចែងដោះស្រាយតាមនីតិវិធី៕