គ្រោះមហន្តរាយ រញ្ជួយដីនៅថៃ បណ្តាលឲ្យផ្ទះ និងអគារជាច្រើនប្រេះបែក
ថៃ ៖ អាជ្ញាធរថៃ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន តាមរយៈប្រព័ន្ធអនឡាញ ហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះថា មានការរញ្ជួយដីកើតឡើង ជាបន្តបន្ទាប់ចំនួនប្រាំបីដង នៅព្រា និង ឈៀងម៉ៃ។
ការរញ្ជួយដីនេះ មានកម្រិត 4.1 រ៉ិចទ័រ ដោយបានវាយប្រហារខេត្តឈៀងម៉ៃ (Chiang Mai) និងព្រា ( Phrae) កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យមានស្នាមប្រេះ នៅក្នុងផ្ទះ និងអគារជាច្រើននៅក្នុងស្រុក ដូយ សាកេត(Doi Saket) នៃខេត្តឈៀងម៉ៃ។
លោក ទីនណាកន ថាថុង (Tinnakorn Thathong ) ប្រធានផ្នែកភូមិសាស្ត្រ នៃនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា មានការរញ្ជួយដីចំនួនប្រាំបីដង ដែលមានកម្រិតពី 1.5 ទៅ 3.9 រិចទ័រ នៅក្នុងស្រុក Phrae’s Long កាលពីថ្ងៃពុធ និងថ្ងៃអង្គារ។
លោក ទីនណាកន បញ្ជាក់បន្ថែមថា ការរញ្ជួយដីនេះ បានវាយប្រហារផ្ទះសម្បែង និងអគារ ស្ថិតនៅទិសឦសាន និងនៅទិសនិរតី។
លោកបន្តថា ការរញ្ជួយដីនៅក្រុង ព្រា មាននៅស្រុក សុង (Song), ស៊ុងមេនម(Sung Men), វ៉ាងជីន (Wang Chin), ដែនចៃ (Den Chai) និង មឿង (Muang) និងស្រុក ថាប្លា (Tha Pla ) នៃខេត្ត ឧត្តារ៉ាឌី (Uttaradit) ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតទេ។
ការរញ្ជួយដីកម្រិត 4.1 រ៉ិចទ័រត្រូវបានកត់ត្រានៅក្នុងស្រុកដូយសាកេត នៃខេត្តឈៀងម៉ៃ នៅម៉ោង 4.36 ព្រឹកថ្ងៃព្រហស្បតិ៍។
លោក Tinnakorn បាបាឲ្យដឹងទៀតថា ការររញ្ជួយដី បានកើតមាននៅក្នុងស្រុកមួយចំនួន នៃខេត្តឈៀងម៉ៃ និងខេត្ត ឡាំផន( Lamphun) ដែលនៅជិតខាង។ ហើយថា ការរញ្ជួយនេះ បណ្តាលឱ្យមានស្នាមប្រេះនៅក្នុងអគារសាលារៀន និងទីតាំងមួយចំនួនទៀត។
សារព័ត៌មាន ឈៀងម៉ៃ ញូវ (Chiang Mai News) បានរាយការណ៍ថា ប្រជាជនជាច្រើននៅ Tambon Mae Khue ក្នុងទីក្រុង Doi Saket បានរាយការណ៍ពីបាក់បែកផ្ទះ និងអគាររបស់ពួកគេ បន្ទាប់ពីរញ្ជួយដី។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ នៃសាកលវិទ្យាល័យឈៀងម៉ៃ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានកើតឡើងនៅស្រុក Mae Rim នៃខេត្តឈៀងម៉ៃ ក្នុងខែធ្នូ ឆ្នាំ២០០៦ ហើយការរញ្ជួយដីកម្រិត ៤.១ រ៉ិចទ័រ ត្រូវបានរាយការណ៍នៅក្នុងខេត្តនេះ កាលពីពីរឆ្នាំមុន ពោលគឺកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០៕
ប្រភព ៖ AMS