សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា កំណត់ និងជំរុញការលើកតម្កើងស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានអាស៊ាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និង ជំរុញការលើកតម្កើងស្ត្រី ជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្តេចតេជោ ឲ្យដឹងដូច្នេះ ធ្វើឡើង ក្នុងឱកាសបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ (2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នារៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត គឺជាកិច្ចការចាំបាច់ ខណៈដែលនៅកម្ពុជា ស្ត្រីជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១ភាគរយ នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ , តូច និងមធ្យម។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងក្រខណ្ឌអាស៊ានពេលបច្ចុប្បន្ន និងអនាគត ស្ត្រីនឹងដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖