កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤នាក់ និងស្លាប់គ្មាន
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានថា កម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៤នាក់ (ក្នុងសហគមន៍ ០៤នាក់)- ជាសះស្បើយ ០១នាក់ និងស្លាប់ គ្មាន។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប 137,941 នាក់ – អ្នកជាសះស្បើយ 134,812 នាក់ និង មានអ្នកស្លាប់ 3,056 នាក់៕