សេចក្តីណែនាំបន្ថែម ស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

រាជធានីភ្នំពេញ ៖ ដើម្បីឲ្យការបើកបរយានយន្តមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន សូមណែនាំដល់អ្នកប្រើប្រាស់ ផ្លូវល្បឿនលឿនទាំងអស់ដូចតទៅ៖

សូមអានតាមការណែនាំ ជាមួយស្លាកសញ្ញា របៀបបញ្ជាយានយន្ត ដើម្បីទទួលបាន ការយល់ដឹងបន្ថែមលើការបើកបរលើផ្លូវល្បឿនលឿន និងមានសុវត្ថិភាព ដល់បងប្អូនយើង។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីអាយុជីវិតខ្លួនឯង និងអ្នកដទៃ ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា បន្ទាប់ពីបើកផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើន បានទៅកម្សាន្តនៅខេត្តព្រះសីហនុ។ ពិសេសប្រជាពលរដ្ឋ សប្បាយរីករាយ ពេលឃើញផ្លូវថ្នល់ ត្រូវបានស្ថាបនាឡើងខ្វែងខ្វាត់ និងបំពាក់ភ្លើងបំភ្លឺ ព្រោងព្រាត នាពេលរាត្រី ដែលញ៉ាំងឲ្យភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត ក្នុងខេត្តទេសចរណ៍មួយនេះ ទទួលទានភាពសប្បាយរីករាយ និងចំណាយពេលវេលាឆាប់ ក្នុងការធ្វើដំណើរ៕

អត្ថបទដែលជាប់ទាក់ទង