ភ្ញៀវទេសចរជាង១៤ម៉ឺននាក់ ចូលទស្សនាប្រាសាទអង្គរវត្ដ នៃពិធីបុណ្យភ្ជុំឆ្នាំនេះ

ខេត្តសៀមរាប ៖ មន្ដ្រី នៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ មានចំនួនប្រមាណ ១៤៣,៤៧០នាក់។

តាមរបាយណ៍ការណ៍ របស់មន្ទីរទេសចរ ខេត្ដសៀមរាប បានបង្ហញថា អ្នកទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥-៦០% ពោល ៧០,០០០នាក់ ទៅ ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។

របាយការណ៍ដដែលបញ្ជាក់ថា រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៤,៦០០នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។

របាយការណ៍បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣,៤៧០នាក់។ ហើយថា នៅក្នុងពិធីបុណ្យជាតិនេះ ភ្ញៀវទេសចរបានបង្ហាញការសប្បាយរីករាយក្នុងការដើរកំសាន្ដ នៅរមណីយដ្ឋានអង្គរ ព្រោះបានខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។

អ្នកទេសចរបានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អពី មន្ដ្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណ:អ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដ នាឆ្នាំនេះកើនឡើងគួរឱ្យកត់សំគាល់៕

មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង