សមត្ថកិច្ច ចាប់ខ្លួនជនដៃដល់ សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS ប្លុងចោ​លក្នុងក្រុងបាត់ដំបង​ បានហើយ

ខេត្តបាត់ដំបង ៖ សមតហថកិច្ចនគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ជនដៃដល់ ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS ហើយយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ដែលគេបានប្រទះឃេី​ញ ​​កាលពីថ្ងៃទី១៤​ ខែ​ កញ្ញា ឆ្នាំ​២០​២២ ​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​ខេត្តបាត់ដំបង សហការឃាត់ខ្លួន បានហេីយ​នៅក្នុងប្រទេសថៃ។

ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី​២៥ ​ខែ​កញ្ញា​ ឆ្នាំ​២០២២​ នៅក្នុងប្រទេសថៃ។

សម​​ត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់​ដំបង​ បញ្ជាក់ថា  ជនសង្ស័យម្នាក់នោះឈ្មោះ ​មាស​ ពេជ្របូរមី ភេទប្រុស​ អា​យុ​ ២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ។

សមត្ថកិច្ចបញ្ជាក់ថា ​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​រឿងហេតុភ្ញាក់ផ្អេីលមួយ ដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់ បានស្លាប់នៅបាំងខាងក្រោយ នៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹកប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង​ក្រោយ បរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

តាមរយៈការស្រាវជ្រាវ ដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់ បានឱ្យដឹងថា​ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ​ភា អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះ បានចាកចញពីផ្ទះជាមួយរថយន្តខាងលេី​ កាលពីថ្ងៃកាន់បិណ្ឌ​ទី១ គឺអំឡុងថ្ងៃ១១ ខែ​កញ្ញា​ ឆ្នាំ​២០​២២​ ហេីយបាត់ការ​ទាក់ទងតាម​ទូរ​ស័ព្ទចាប់ពីថ្ងៃទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០២២​ រហូតដល់ពេលប្រទះឃេីញរថយន្ត និងសាកសពតែ​ម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនដៃខាងលើនេះ បានសារភាពថា​ រូបគេពិតជាបានសម្លាប់ស្រ្តីជនរងគ្រោះពិតមែន​ ដែលការ​សម្លាប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​ បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នា ក្នុងពេលរួមធ្វេីដំណេីរ​តាមរថយន្ត​។ ជនសង្ស័យបន្តថា ចំ​ណុ​ច​ដែលរូបគេ បានប្រព្រឹត្តិបទល្មើសនេះ ធ្វេីឡេីងនៅជាយរាជធានីភ្នំពេញ​ រួចបន្តបេីករថយន្តដឹកសពស្រ្តីរូប​នោះ យកមកប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង​នាអំ​ឡុ​ង​​ថ្ងៃទី១២​ ខែ​កញ្ញា​ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​។

សមត្ថកិច្ច បានប្រទះឃើញសាកសពស្ត្រីរងគ្រោះ នៅរសៀលថ្ងៃទី១៤​ ខែ​កញ្ញា ​ឆ្នាំ​២០២២​ ក្នុងរថយន្ត បន្ទាប់ពីមា​ន​ក្លិនស្អុយភាយចេញពីក្នុងរថ​យន្តនោះ។

យ៉ាងណាក្តី ជនសង័្សយខាងលេី​ បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា ​រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ​លេីស្ត្រីរូបនេះ​ ខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាមផ្លូវច្បាប់៕ ប្រភព ៖ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង

អត្ថបទដែលជាប់ទាក់ទង