ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង១៨៧.០៥គម នឹងដាក់ឱ្យប្រេីប្រាស់១ខែ មិនគិតថ្លៃពីថ្ងៃទី០១-៣១ ខែតុលា
រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺក្រៅពីដាក់បម្រេីដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ផ្លូវល្បឿនលឿន ដ៏មានសក្តានុពលមួយនេះ ក៏នឹងបម្រេីដល់ការធ្វេីដំណេីរទេសចរណ៍ របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ផងដែរ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានបណ្តោយ 187.05Km នឹងបើកឱ្យប្រេីប្រាស់សាកល្បង រយៈពេលពេញមួយខែ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី០១-៣១ ខែតុលា ឆ្នាំ២០២២៕