ក្នុងចំណោមជនជាតិចិន៤១នាក់ ដែលលិចទូកក្នុងលម្ហសមុទ្រ សមត្ថកិច្ចរកឃើញ២២នាក់(ស្លាប់ម្នាក់) និងបន្តបាត់ខ្លួន១៩នាក់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង​ ១៩ និង០០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តុល្យការចុងក្រោយ នៃជនជាតិចិន ដែលរងគ្រោះដោយសារលិចទូក នៅ​​ក្នុងលម្ហសមុទ្រ ត្រង់ចំណុច​និយាមកា ១០.២៥N ១០៣.១៦E ចន្លោះពយសារឿង និងកោះតាង ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ មានចំនួនសរុប ៤១នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះបានចំនួន ០២នាក់បន្ថែមទៀត សរុប ២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន ១៩នាក់។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងក្រុមក្រុមជួយសង្រ្គោះ កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង