ចក្រភពអង់គ្លេស នឹងផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន នៅឆ្ឆ្នាំក្រោយ៦០០លានដុល្លារអាមេរិក បន្ថែមទៀត
ក្ក្រុងឡុងដ៍ យោងតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គឺ អ្នកស្រី Liz Truss សន្យានៅឯមហាសន្និបាត អង្គការសហប្រជាជាតិថា នឹងផ្ដល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន នៅឆ្នាំ២០២៣បន្ថែមទៀត ក្នុងចំនួន ២.៦០០ លានដុល្លារអាមេរិក ដូចគ្នាទៅនឹងចំនួន ដែលបានផ្ដល់ជូន ប្រទេសអ៊ុយក្រែននៅឆ្នាំ២០២២នេះ ឬក៏អាចច្រើនជាងនេះ៕ ប្រភព ៖ VOA