សមត្ថកិច្ចខេត្តព្រះសីហនុ រកឃើញទីតាំងបើក លេងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង
ខេត្តព្រះសីហនុ ៖ សាធារណៈជនមួយចំនួន បង្ហាញការភ្ញាក់ផ្អើល និងថ្លែងហួសចិត្ត បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ ក្រុងព្រះសីហនុ បានរកឃើញទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងមូលដ្ឋាន ខេត្តទេសចរណ៍មួយនេះ។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពី កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង -ស្រុកនានា ក្នុងខេត្តព្រះសីហនុ បានបើកយុទ្ធនាការ ជំហ៊ានដំបូងក្នុងខេត្តនេះ គិតត្រឹមម៉ោង ០៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ រកឃើញទីតាំងបើកលេងល្បែងខុសច្បាប់ជាច្រើនកន្លែង រួមមាន៖ បៀរ អាប៉ោង កន្ទុយលេខ ឡូតូ និងល្បែងភ្នាល់ជល់មាន់ តាមប្រពន្ធ័អនឡាញជាដើម។
ប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ មិនបានឃាត់ខ្លួន អ្នកជាប់ពាក់ព័ន្ធ ការបើកលេងល្បែងខុសច្បាប់ទាំងនេះទេ ដោយគ្រាន់តែព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអ្នកទាំងនោះ មិនអនុវត្តតាមកិច្ចសន្យា របស់ខ្លួន..៕